ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត​

នៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ១១រោច ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២១នេះ​ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ ស្ថិតនៅស្រុករំដួល​ ខេត្តស្វាយរៀង​ ​ដេីម្បីបំពាក់សម្ភារៈបរិក្ខាពេទ្យផ្សេងៗ​ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩​ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ​ គ្រប់ចំនួនកំណត់។

រដ្ឋបាលខេត្តស្វាយរៀង​ សូមអំពាវនាវដល់បងប្អូនប្រជាពល​​រដ្ឋទាំងអស់​ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់”៣ការពារ​ ៣កុំ”​ ក្រសួងសុខាភិបាល​ រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង​ នឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។