នាព្រឹកថ្ងៃសុក្រ៦កេីត​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ២០២១នេះ​

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំកូវីដ១៩​ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង​ រួមទាំងឯកឧត្តមអភិបាលរងខេត្ត​ ឯកឧត្តម​ អនុប្រធាន​ អនុប្រធានអចិន្ត្រៃ​យ៍​ និងសមាជិក​ នៃអនុគណៈកម្មការ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេសតាមរយះវីដេអូ​ Zoom ក្រោមអធិបតីភាព​លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ធិការ​ក្រសួង​សុខាភិបាល​ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

កិច្ចប្រជុំនេះបានពិភាក្សាទៅលេី​ការបង្កេីតអនុគណៈកម្មការ​ និងបែងចែកតួនាទីភារកិច្ច​ និងធ្វេីបទបង្ហាញស្តីពីផែនការសកម្មភាពផ្តល់វ៉ាក់សាំង​ បង្ហាញដោយឯកឧត្តម​ ឡូ​ វាសនា​គីរី​ រដ្ឋលេខាធិការក្រសួងសុខាភិបាល។