
សេចក្ដីជូនដំណឹងជ្រាបជាព័ត៌មាន
នៅថ្ងៃព្រហស្បត៍ ទី04 ខែមីនា ឆ្នាំ2021 នេះខ្ញុំបាទឈ្មោះហែមសុខជាចាងហ្វាងការផ្សាយគេហទំព័ររស្មីស្វាយរៀងនិងភរិយាជាអ្នកដើមការសមីខ្លួនទាំងពីរដែលត្រូវរៀបចំពិធីសិរីសួស្ដីអាពាហ៍ពិពាហ៍រៀបការកូនប្រុសនឹងកូនស្រីរបស់ខ្ញុំបាទដែលត្រូវប្រារព្ធនៅ ថ្ងៃសុក្រ ១៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី12 ខែមីនា ឆ្នាំ2021 នេះនៅគេហដ្ឋានរបស់ខ្ញុំបាទនៅខាងស្រីដែលស្ថិតនៅក្នុង ភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
ខ្ញុំសូមជម្រាបប្រាប់ញាតិមិត្តបងប្អូនទាំងអស់ដែលយើងខ្ញុំបានអញ្ជើញមកពិសាភោជនីយអាហារនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនរបស់ខ្ញុំបាទនេះឲ្យបានជ្រាបថា÷ យើងខ្ញុំសុំធ្វើការផ្អាក កម្មវិធីមង្គលការនេះជាបណ្ដោះអាសន្នសិនព្រោះកូវីដ-19ផ្ទុះខ្លាំងពេក។
អាស្រ័យដូចបានជំរាបជួនខាងលើនេះសូមញាតិមិត្តទាំងអស់មេត្តាអធ្យាស្រ័យដល់រូបខ្ញុំបាទទាំងពីរនាក់ផងទាន!
សូមអរគុណនិងអរព្រះគុណ.