សេចក្ដីជូនដំណឹង

រដ្ឋបាលខេត្តស្វាយរៀង​ សូមជូនដំណឹងដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជ្រាបថា មន្ទីរពេទ្យបង្អែកស្វាយជ្រំត្រូវបានរៀបចំទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩(Covid19) ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខាភិបាលទូទៅ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលនៅតាមទីតាំងមណ្ឌលសុខភាពដែលនៅជិតផ្ទះ ឬអញ្ជើញមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
សូមអរគុណ​!