នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី ២៨ ខែមករា ឆ្នាំ២០២១នេះ

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន ធ្វើការរុះរើព្រះវិហារ ចាស់ទ្រុតទ្រោម ដើម្បីយកទីតាំងកសាងព្រះវិហារថ្មី ក្នុងវត្តអង្គវង្សពិសី(ហៅវត្តបាក្រុង) ស្ថិតក្នុងភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង។

ពិធីនោះមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុករំដួល លោកស្នងការរង លោកអនុប្រធានផែនការងារជំនាញ លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការរវសេនាតូចនគរបាលការពារព្រំដែនទាំង២ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្ត និងលោកជំទាវ បានប្រគេនបច្ច័យសំរាប់កសាងព្រះវិហារថ្មីចំនួន ០១ ម៉ឺនដុល្លា សំរាប់រៀបចំពិធី ០២ លានរៀល និងថវិកាក្រុមការងារចូលបុណ្យសំរាប់កសាងព្រះវិហារជាង ១០ លានរៀលផងដែរ។