ឧត្តមសេនីយ៍ត្រី​ នុត​ នន្ទ​ អញ្ជេីញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច​ និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ស្វាយរៀង​៖​ ថ្ងៃចន្ទ​ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២១ នៅសាលប្រជុំធំ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង​​ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ច​ និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ក្នុងខែមករា ឆ្នាំ២០២១។ ​ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី​ នុត​ នន្ទ​ មេបញ្ជាការរង និងជានាយសេនាធិការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ ដោយមានការអញ្ជើញចូលរួមពីសំណាក់​លោកនាយរងសេនាធិការដ្ឋាន​ លោកប្រធាន​-អនុប្រធានមន្ទីរ លោក​ លោកស្រី​នាយការិយាល័យ និងលោកមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកផងដែរ។