
+អរគុណសន្តិភាព +អរគុណនយោបាយឈ្នះឈ្នះ +ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
ថ្ងៃចេញផ្សាយៈ 12/29/2020
ស្វាយរៀង៖ ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកម្លាំងចូលរួមស្តាប់ការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពាក់ពន្ធ័ព្រឹត្តិការណ៍(សហគមន៍២៨វិច្ឆិកា) ឆ្នាំ២០២០ និងសមិទ្ធផលកើតអំពីនយោបាយឈ្នះឈ្នះ តាមរយ:ផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សផ្សេងៗទៀត ។ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកលោកស្រីនាយការិយាល័យ លោកមេបញ្ជាការ លោកមេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក នាយទាហាន នាយទាហានរងជាច្រេីនរូបទៀតផងដែរ។