កាសុីណូហេរ៉ូ777 ចាប់ បើកលេងហើយល្បែងស៊ីសងបញ្ជល់មាន់ នឹង អាប៉ោងយ៉ាងគគ្រឹគគ្រេង នៅជិតច្រកអន្តរជាតិព្រំដែនបន្ទាយចក្រីក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង ដែលមិនមានផលរំខានពីសមត្ថកិច្ចដែលពាក់ព័ន្ធសោះឡើយ.

(ព្រៃវែង) ÷ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកគោគឃុំបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែង បានបង្ហើបឲ្យដឹងថាកាស៊ីណូ ហេរ៉ូ777បានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ យ៉ាងពពាក់ពពូន ដោយគ្មានញញើតអ្វីទាំងអស់។

តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋដដែលបានបង្ហើបប្រាប់អង្គភាពសារពត៌មានគេហទំព័រ រស្មីស្វាយរៀង យើងឲ្យ បានដឹងទៀតថា ទីតាំងបើកបនល្បែងប្រជល់មាន់ និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះ ដូចជាមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះមកសួរនាំហើយនឹងមានវិធានការបង្រ្កាបដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាពម្ដងណានោះទេ ឬមួយដូចពាក្យបងប្អូនប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា​ : មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកបើកដៃឲ្យដំណើរការបើកលេងហើយមើលទៅ បានជាបើកលេងបានយ៉ាងរំភើយ ចឹងហើយបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានជាដើមនាំគ្នាភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយកើតឡើងទៀតដូចជា :ចោរលួច ចោរឆក់ និងចោរប្លន់ ហើយជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចហាមផ្ដាច់កុំឲ្យពលរដ្ឋជួបជុំម្ដុំគ្នាទាំងហ្វូងការពារកុំឲ្យឆ្លងជំងឺ កូវីដ ១៩ ( COVID.19) ដល់ពលរដ្ឋ។

បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការខេត្តត្រីវែងសូមមានវិធានការបង្រ្កាបទីតាំងបើកបនល្បែងប្រជល់មាន់ បើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះ ដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាពិសេសបញ្ហាជំងឺកូវីដ-19 ដើម្បីកុំឲ្យមានការជួបជុំប្រមូលផ្ដុំ ផងទាន…!៕សូមអរគុណ