
កាសុីណូចក្រវាលជាយដែន បើកលេងល្បែងស៊ីសងបញ្ជល់មាន់ នឹង អាប៉ោងយ៉ាងគគ្រឹគគ្រេង នៅច្រកទ្វេភាគីអន្លង់ជ្រៃមិនមានផលរំខានពីសមត្ថកិច្ចដែលពាក់ព័ន្ធ.
(ត្បូងឃ្មុំ) ÷ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថាសណ្ឋាគារកាស៊ីណូចក្រវាលជាយដែន បានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ យ៉ាងពពាក់ពពូន ដោយគ្មានញញើតអ្វីទាំងអស់។
តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋដដែលបានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន (គេហទំព័រ រស្មីស្វាយរៀង) យើងឲ្យ បានដឹងទៀតថា ទីតាំងបើកបនល្បែងប្រជល់មាន់ និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះ ដូចជាមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះមកសួរនាំហើយនឹងមានវិធានការបង្រ្កាបដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាពម្ដងណានោះទេ ឬមួយដូចពាក្យបងប្អូនប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា : មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកបើកដៃឲ្យដំណើរការបើកលេងហើយមើលទៅ បានជាបើកលេងបានយ៉ាងរំភើយ ចឹងហើយបងប្អូនប្រជាពលរដ្ឋនាំគ្នាភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយកើតឡើងទៀតដូចជា :ចោរលួច ចោរឆក់ និងចោរប្លន់ ហើយជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចហាមផ្ដាច់កុំឲ្យពលរដ្ឋជួបជុំម្ដុំគ្នាទាំងហ្វូងការពារកុំឲ្យឆ្លងជំងឺ កូវីដ ១៩ ( COVID.19) ដល់ពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ប៉ែនរ័ត្ន ស្នងការខេត្តត្បូងឃ្មុំ សូមមានវិធានការបង្រ្កាបទីតាំងបើកបនល្បែងប្រជល់មាន់ បើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះ ដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាពិសេសទៅទៀតគឺបញ្ហាជំងឺកូវីដ-19 ដើម្បីកុំឲ្យមានការជួបជុំប្រមូលផ្ដុំ ផងទាន…!៕