នៅព្រឹកថ្ងៃពុធ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យ និងសម្របសម្រួលដោះស្រាយករណីដីផ្លូវប្រជាពលរដ្ឋធ្វើដំណើរមួយកន្លែងស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងដំណោះស្រាយនេះ មានឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយឃុំបាសាក់ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរដីពាក់ព័ន្ធជាច្រើនរូបទៀត។