
អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យផ្អាកអាជីវកម្មជាបណ្តោះ អាសន្ន ក្លឹបហាត់ប្រាណ និងក្លឹបកីឡា ឯកជនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
ថ្ងៃចេញផ្សាយៈ 11/17/2020
យោងលិខិតលេខ៤៥៥ /២០ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកអាជីវកម្មជាបណ្តោះ អាសន្ន ក្លឹបហាត់ប្រាណដើម្បីសុខភាព និងក្លឹបកីឡា ឯកជនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានបញ្ជាក់ថា ដើម្បីអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព ចៀសវាការចម្លង់ចូលសហគមន៍ ។
ក្នុងករណីលោក លោកស្រីម្ចាស់អាជិវកម្មមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។