ឧត្តមសេនីយ៍ត្រី សែ​ វុទ្ធី​ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្ការការពារជំងឺកូវីដ​ ១៩

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា​​ ឆ្នាំ២០២០​ នៅសាលប្រជុំជួរបញ្ជាការ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអញ្ជេីញផ្សព្វផ្សាយស្ដីពីការបង្ការការពារជំងឺកូវីដ​ ១៩​ ដល់នាយ​ នាយរងអាវុធហត្ថទូទាំងខេត្ត​។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក​ លោកស្រីមេបញ្ជាការរង​ លោក​នាយរងសេនាធិការដ្ឋាន​ លោកមេបញ្ជាការ​ មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​-ក្រុងទាំង៨​ ផងដែរ។

ថ្លែង​នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​ បានកោតសរសេីដល់នាយទាហាន​ នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ​ ថែទាំសុខភាព​ ការធ្វេីអនាម័យ​សម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ​ ១៩​ ការដាំដុះដំណាំ​ និងការចញ្ចឹមសត្វជាដេីម។ លោកមេបញ្ជាការ​ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស​កងរាជអាវុធហត្ថខេត្ត​ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួន​ម្នាក់ៗ តាមណែនាំរបស់ក្រសួងសុខាភិបាល។
​ ជាចុងក្រោយ​ លោក​ឧត្តមសេនីយ៍​ មេបញ្ជាការ​ ផ្ដាំផ្ញើ​ និងជូនពរដល់នាយទាហាន​ នាយទាហានរងទាំងអស់មានសុខភាពល្អ​ មានសុភមង្គលក្នុងគ្រួសារ​ គ្រួសារ​រកស៊ីទទួលទានមានបាន​គ្រប់ៗគ្នា​ ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕