ល្បែងជល់មាន់បៀរ និងអាប៉ោងរបស់ លោក ជរ័ កំពុងសម្រុកលេង យ៉ាងគគ្រឹកគគ្រេងមិនមានអាជ្ញាធរណាចុះបង្ក្រោបសោះឡើយ.!

(ខេត្តត្បូងឃ្មុំ) :សង្វៀនជល់មាន់នឹងអាប៉ោងមួយកន្លែងដែលស្ថិតនៅក្នុងភូមិកំពង់ទ្រាសឃុំកំពង់ទ្រាសស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ កំពុងតែលេងបានដោយសេរីខណ: ពេលដែលមិនមានផលរំខានពីរសមត្ថកិច្ចណាដែលពាក់ព័ន្នទៅធ្វើការចុះបង្ក្រាបឡើយ ដែលរាជរដ្ឋាភិបាលបានចេញបទបញ្ជារអោយបិទ កាសុីណូក្លិបកម្សាន្ត នានាទាំងអស់នៅទួទាំងប្រទេស ដោយសារតែជៀសវាងនៅជម្ងឺកូវីដ១៩ ដ៍កាចសាហាវមួយនេះ ។

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាទីតាំងល្បែងខាងលើនេះលេងជារៀងរាល់ថ្ងៃតែមិនមានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ទើបអ្នកសារព័ត៌មានយើងចុះទៅផ្តិតយករូបភាព ដើម្បីធ្វើការផ្សាយក៏ដូចជាការជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងភូមិកំពង់ទ្រាសឃុំកំពង់ទ្រាសស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដើម្បីអោយលោកមានវិធានការចុះបង្ក្រាបនូវទីតាំងល្បែងខាងលើនេះអោយមានប្រសិទ្ធិភាពផងចុះ។

បើតាមប្រភពដដែលបានបន្តថាជារៀងរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ពីសុវត្ថិភាពក្នុងការរស់នៅហើយនឹងមានការរំខានដោយសំលេងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកលេងល្បែងទាំងនោះហើយអ្វីដែលពួកគាត់ព្រួយបារម្មណ៍បំផុតនោះគឺខ្លាចកើតមានអំពើរចោរកម្មណាមួយកើតឡើង ព្រោះថាពួកគាត់ចំណាំមើលថាអោយតែកន្លែងមានល្បែងស៊ីសងច្រើនកន្លែងនោះតែងតែកើតមានអំពើរលួច ឆក់ ប្លន់ ឬអំពើរចោរកម្មជាក់ជាមិនខាន។

ក្នុងនោះដែរក៏មានការសុំណូមពរពីរសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានដើម្បីអនុវត្តនៅច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចក៏សូមអោយអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកក្រូចឆ្មារ ជាពិសេសលោកអធិការស្រុក និងលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រូចឆ្មារសូមអោយមានការបង្ក្រាបផងទានដើម្បីកុំអោយប្រជាពលរដ្ឋមានការរិ:គន់នឹងព្រួយបារម្ភណ៍ពីសុខសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ផង៕សូមអរគុណ!