
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវលំ ដោយប្រើប្រាស់ស្បៀងសាច់ប្រាក់ពលកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឆ្លងកាត់ចំនួន២ឃុំ គឺកំពង់អំពិល ប្រវែង១,៩០០ម៉ែត្រ ឃុំថ្នាធ្នង់ប្រវែង៣,៣០០ម៉ែត្រ សរុបរួមចំនួន៥,២០០ម៉ែត្រ។ ដោយមានអញ្ជើញចូលរួមជាគណៈអធិបតី រួមមានលោកប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលស្រុក មានកាារចូលរួមនាឱកាសនេះរួមមាន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ លោកមេឃុំកំពង់អំពិល រួមមេភូមិពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅតាមសងខាងផ្លូវផងដែរ ។
ជាមួយគ្នានេះឯកឧត្តមគណៈអធិបតីក៏បានផ្តល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួម មានសំណួរ ឬចម្ងល់ទាក់ទងនឹងគម្រោងស្បៀងសាច់ប្រាក់ពលកម្ម នេះជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានហើយការលើកផ្លូវ ដោយប្រើប្រាស់ស្បៀងពលកម្មនេះគឺជាការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងបង្កើនប្រាក់ចំណូលបងប្អូនមួយចំណែកធំសម្រាប់ដោះស្រាយជីវភាព ហើយសូមបងប្អូនប្រជាពលរដ្ឋរួបរួមគ្នាចូលរួមសហការគ្នាជាមួយក្រុមការងារ អជ្ញារធរស្រុក ឃុំ ដើម្បីសម្រេចបាននូវលទ្ធផលមួយល្អប្រសើរ។