​សមត្ថកិច្ច​បង្ក្រាប​ករណី​លួច​នាំចូល​ជ្រូក​ខុសច្បាប់​បាន​ចំនួន​៥​ក្បាល​ចូល​តាម​ច្រករបៀង​ក្នុង​ភូមិសាស្ត្រ​ឃុំ​បុស​មន​ស្រុក​រំដួល​

ស្វាយរៀង​៖ កម្លាំង​អធិការនគរបាល​ស្រុក​រំដួល​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​ការពារ​ព្រំដែន​ថ្នា​ធ្នង់​និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​កាល​យប់​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នំ​២០១៩ នៅ​ចំណុច​ភូមិ​បុ​សផ្លាំង ឃុំ​បុស​មន បាន​បង្ក្រាប​ករណី​ជួញដូរ​សត្វ​ជ្រូក​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ឃាត់ខ្លួន​នុស្ស​បាន​ចំនួន ០៣​នាក់ ប្រុស ម៉ូតូ ០៣ គ្រឿង ដឹក​ជ្រូក​ចំនួន ០៥​ក្បាល​។

​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹង​ថា​ទោះបីប​ន្ត្រី​ជំនាញ​យើង​បាន​ចុះ​បង្ក្រាប​និង​ទប់ស្កាត់​ការនាំ​ចូល​សាច់​និង​ជ្រូក​រស់​ជា​រៀងរាល់ថ្ងៃ​យ៉ាងណាក៏ដោយ នៅតែ​មាន​ឈ្មួញ​ខិលខូច​ឈ្លាត​ឱកាស​លួច​នាំ​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​ស្វាយរៀង​។ ជាក់ស្តែង​កាលពី​យប់មិញ​នេះ​ឈ្មួញ​បាន​នាំ​ចូល​សត្វ​ជ្រូក​ចំនួន​៥​ក្បាល​រួម​និង​ម៉ូតូ​៣​គ្រឿង​ដែល​មាន​ម្ចាស់​ឈ្មោះ ឃួន សាត ហើយ​កម្លាំង​ជំនាញ​បាន​ចាប់​ឃាត់ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​សូមបញ្ជាក់​ថា ទាក់ទិន​នឹង​ករណី​លួច​នាំ​ជ្រូក​ចូល​នេះ លោក​អភិបាលខេត្ត​ស្វាយរៀង ធ្លាប់បាន​ព្រមាន​មន្ត្រី​ដែល​ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​ទាំងអស់ ឱ្យ​ទប់ស្កាត់​ឲ្យខាងតែបាន ហើយ​បើ​ក្នុង​ការបង្ក្រាប ការនាំ​ចូល​សត្វ​ជ្រូក​រស់​ក៏ដូចជា​សាច់ជ្រូក ឃើញថា ច្រក​ណាមួយ​ហ៊ាន​អនុញ្ញាត​ឱ្យ​សត្វ​ជ្រូក​ចូល ត្រូវតែ​សម្រេច​ចិត្ត​ដក​ចោល ( វះកាត់​) ព្រោះ​នេះ​គឺជា​អភិក្រម​ទី​៥ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន​។​

​ក្រសួង​កសិកម្ម កាលពីពេល​កន្លង​ទៅ​បាន​ចេញ​បំរាម ហាម​នាំចូល​ជ្រូក​ពី​វៀតណាម ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំរុញ​ឲ្យមាន​ការចិញ្ចឹ​ម​នៅ​ក្នុងស្រុក​ផង​ដែរ​៕