កិច្ចប្រជុំស្ដីពីកម្មវិធីសិក្សានៃការអនុវត្តតួនាទី ភារៈកិច្ច និងមុខងាររដ្ឋបាល​ នៅសាលាក្រុងកែប​ ខេត្តកែប

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២០ ឯកឧត្តម អ៊ុក ថា អភិបាលរងខេត្តកែប និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ និង​ ឯកឧត្តម​ សួស ប្រាថ្នា អគ្គនាយករងទទួលបន្ទុក​ ជាប្រធាននាយកដ្ឋានកិច្ចការដ្ឋបាលក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយយក​ នៃអគ្គនាយកដ្ឋានរដ្ឋបាល​ បានអញ្ជើញជាអធិបតេយ្តដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្ដីពីកម្មវិធីសិក្សានៃការអនុវត្តតួនាទី ភារៈកិច្ច និងមុខងាររដ្ឋបាល​ នៅសាលាក្រុងកែប​ ខេត្តកែប។

នៅឆ្នាំ២០២០​ គោលការណ៍របស់រាជរដ្ឋាភិបាល​ ដែលបានដាក់ចេញនូវការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ​ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈកា​រ និងវិសហមជ្ឈការ តាមរយៈការធ្វើសមាហរណកម្មបុគ្គលិក​ និងការរៀបចំតួនាទីភារកិច្ចមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីក្រុង​ ស្រុក​។

គោលការណ៍នេះ​ សំដៅធានា​ ដល់ការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលេីការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច​ និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍នៅមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។