ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវី-១៩​ និងមានអ្នកជាសះស្បេីយចំនួន​ ៣នាក់។ ដោយឡែក​ អ្នកដែលបានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ គិតត្រឹមម៉ោង២៣:០០នាទីនៃយប់ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ សរុបមានចំនួន​ ៦២៨នាក់​ ត្រូវបានតេស្ត​ និងទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់។ ក្រសួង​ កំពុងបន្តធ្វេីតេស្ត​ និងស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត​ និងបន្តជូនព័ត៌មាន​ នៅពេលទទួលបានលទ្ធផលតេស្ត។