រូបភាព១សន្លឹកនេះ បង្ហាញអំពីសកម្មភាពការងាររបស់កងរាជអាវុធហត្ថ និងទស្សនវិស័យ ចក្ខុវិស័យ ការដឹកនាំ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន មានជាអាទិ៍ ធនធានមនុស្ស ហ្វឹកហ្វឺន អប់រំបណ្តុះបណ្តាល មធ្យោបាយគ្រឿងបំពាក់ សម្ភារបច្ចេកទេស សាងសង់សំណង់ជំរំជម្រក និងរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

ក្រៅពីតួនាទី ភារកិច្ចស្នូល កងរាជអាវុធហត្ថ បានចូលរួមកិច្ចការសង្គមទាំងពុទ្ធចក្រ អាណាចក្រ សាងសង់សាលា មន្ទីរពេទ្យ ផ្លូវ ព្រះវិហារ សាលាឆាន់ សាងសង់ផ្ទះជូនប្រជាជន ព្យាបាលជំងឺ និងឧបត្ថម្ភថវិកា សម្ភារ ឧបភោគបរិភោគ ។ល។

លោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែរំលឹកថា កិច្ចការដែលសំខាន់ក្នុងការគ្រប់គ្រង ដឹកនាំ ត្រូវតែគិតគូរកិច្ចការចំណុចចំនួន៧ គឺ “១_ហូប ២_ស្នាក់នៅ ៣_រៀនសូត្រ ៤_ស្លៀកពាក់ ៥_ព្យាបាល ៦_មធ្យោបាយ និង៧_កម្សាន្តសប្បាយ។”