
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច អញ្ជេីញសំណេះសំណាល និងប្រគល់អំណោយដល់អង្គភាពកងកម្លាំងទាំងបី និង រដ្ឋបាលក្រុង/ស្រុកចំនួន ៥ក្នុងខេត្តស្វាយរៀង។
រសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជេីញសំណេះសំណាល និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង រដ្ឋបាលក្រុង/ស្រុកចំនួន ៥ ។
អំណោយដែលទទួលបានរួមមាន៖ ស្នងការនគរបាលខេត្តទទួលបាន៖ អង្ករ ៥០ បាវតូច, មី ៥០ កេស, ទឹកសុទ្ធ ៣០ កេស និងទឹកដោះគោខាប់ ១០កេស ដោយឡែកអង្គភាពអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុង ១ អង្គភាពទទួលបាន៖ អង្ករ ២៥ បាវតូច, មី ២៥ កេស, ទឹកសុទ្ធ ៣០ កេស និងទឹកដោះគោខាប់ ១០កេស និងរដ្ឋបាលក្រុងស្វាយរៀង បាវិត រំដួល ចន្ទ្រា និងស្វាយទាប ក្នុងមួយអង្គភាពទទួលបាន៖ អង្ករ ១០ បាវតូច, មី ២០ កេស, ទឹកសុទ្ធ ១០ កេស និងទឹកដោះគោខាប់ ១០កេស។