អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យចំនួន ៥ នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត

(ព្រះសីហនុ)- វេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៥នាក់ នឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ អេង ណារ៉ាលីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម២១ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

២/ ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ ជា សុខហេង ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

៤/ ឈ្មោះ វ៉ាត រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

៥/ ឈ្មោះ ម៉ម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

+ វត្ថុតាងរួមមាន:
– ម្សៅសថ្លា ចំនួន ១០កញ្ចប់
– ដបជក់ ចំនួន ០២
– ដែកកេះ ចំនួន ០២
– ទូរស័ព្ទដៃ ចំនួន ០២គ្រឿង