ទីតាំងឆ្នោតវៀតណាមជាច្រេីនកន្លែងក្នុងផ្សារកណ្ដាល​ កំពុងកេីបលុយពីអ្នកលេង​ ខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប

(ភ្នំពេញ) ៖ មានទីតាំងកត់ឆ្នោតវៀតណាមជាច្រើន ស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងដោយសេរី គ្មានការខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប​ នេះបេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតនោះ។

​ជាមួយគ្នានោះ​ដែរ​ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិតនោះបានឱ្យដឹងបន្ថែមទៀតថា ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើន នៅក្នុងផ្សារកណ្ដាល បានបើកលេងដោយមិនមានការលាក់លៀមអ្វីនោះឡើយ ដោយពួកគាត់សង្ស័យថាប្រហែលជាមានខ្នងបង្អែករឹងមាំហើយយ៉ាងមើលទៅ។

​គួររំលឹកថា​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែល អនុញ្ញាតិ ឱ្យ មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់ គ្រង របស់ខ្លួនក៍ដោយ។ ប៉ុន្តែ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញហាក់គ្មានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១នោះនៅឡើយទេព្រោះតែហេតុអ្វី?

​ជាមួយគ្នានោះ​ ដែរប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ មេត្តាជួយពិនិត្យ និងមានវិធានការចុះទៅបង្ក្រាបទីតាំងខាងលើនេះផង។ ដើម្បីកុំឲ្យកើតមានបទល្មើសដូចជា ចោរកម្ម ឃាតកម្ម ឆក់ ប្លន់ ជាដើម។

​ជំវិញបញ្ហាខាងលើនេះដែរ អង្គភាព​ raksmeysvayreangយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកប្រធានផ្សារកណ្ដាល បានឡេីយពី ព្រោះគ្មានលេខទូរស័ព្ទ ។