លោកដា ចំរើន ត្រូវបានតែងតាំង ជាអធិការនគរបាលក្រុងសៀមរាប

(ខេត្តសៀមរាប)៖លោកវរសេនីយ៍ទោដា ចំរើន អធិការរងនគរបាលក្រុងសៀមរាប ត្រូវបានតែងតាំងជាអធិការនគរបាលក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯកណុប សារ៉ាក់ ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងខេត្តសៀមរាប។នេះបើយោងតាមសេចក្ដីប្រកាសផ្ទេភារកិច្ចដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេងនៅថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០នេះ។ក្នុងសេចក្ដីប្រកាសក៏មានការតែងតាំងនិងផ្លាស់ប្ដូរមុខតំណែងមន្ត្រីនគរបាលមួយចំនួនទៀតនៅក្នុងខេត្តសៀមរាបផងដែរ៕