“​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព​តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ “

(​ស្វាយរៀង​): នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​លោក​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង សិក្ខាសាលា​ស្ដីអំពី “​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ជន​មាន​ពិការភាព​តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ “ ​ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហោ​សារុន រដ្ឋលេខាធិការ និង​ប្រធាន​ក្រុម​ការងារ​សកម្មភាព​ជនពិការ​ក្រសួង​ទេសចរណ៍ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ក​ហ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោក លោកស្រី​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត លោក លោកស្រី​ដែល​ជា​ម្ចាស់​សំណាក់ សណ្ឋាគា ខារ៉ាអូខេ សរុប​អ្នកចូលរួម​ប្រមាណ​ជាង ៨០​នាក់ ស្រី​៤៨​នាក់ ។​

​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្ងៃ​នេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន មាន​ពិការភាព និង​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​ចំពោះ​ជន​មាន​ពិការភាព​ផ្តល់​ឱកាស​ការងារ លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព ដែល​មាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បំពេញ​នូវ​មុខងារ តួនាទី និង​ការទទួលខុសត្រូវ​ក្នុង​មុខតំណែង ចូល​បម្រើ​ការងារ លើកកម្ពស់​សេចក្តីថ្លៃថ្នូ​រ សុខុមាលភាព និង​សិទ្ធិ​របស់​ជន​មាន​ពិការភាព​កម្ពុជា តាមរយៈ​ការទទួលស្គាល់​សមត្ថភាព​ជន​មាន​ពិការភាព ប្រសើរ​ជាង​ការមើលឃើញ តែ​ពិការភាព​របស់​ជនពិកា​រ និង​ចូលរួម​បំពេញ​នូវ​កាតព្វកិច្ច​របស់​កម្ពុជា ជា​ហត្ថលេខី​នៃ​អនុសញ្ញា ដែល​ទាក់ទង​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនពិការ ៕