
សណ្ឋាគារ កាសុីណូបុសមន ចាប់បើកលេងហើយល្បែងស៊ីសងបញ្ជល់មាន់ យ៉ាងគគ្រឹគគ្រេង នៅច្រកទ្វេភាគីបុសមន.
(ស្វាយរៀង) ÷ថ្ងៃព្រហស្បតិ៍ទី 15ខែតុលាឆ្នាំ 2020 ប្រភពថ្មីៗពីប្រជាពលរដ្ឋក្នុង ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថាសណ្ឋាគារកាស៊ីណូបុសមន បានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ យ៉ាងពពាក់ពពូន ដោយគ្មានញញើតអ្វីទាំងអស់។
តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋបានបង្ហើបប្រាប់អ្នកសារពត៌រស្មីស្វាយរៀងយើងឲ្យ បានដឹងថា ទីតាំងបើកបនល្បែងប្រជល់មាន់ និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់បើកលេងរាល់ថ្ងៃព្រហស្បតិ៍សៅរ៍និងថ្ងៃអាទិត្យបើកលេង នៅភូមិខាងលើនេះ ដូចជាមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ចចុះមកសួរនាំហើយនឹងមានវិធានការបង្រ្កាបដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាពម្ដងណានោះទេ ឬមួយដូចពាក្យបងប្អូនប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា : មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកបើកដៃឲ្យដំណើរការបើកលេងហើយមើលទៅ បានជាបើកលេងបានយ៉ាងរំភើយ ចឹងហើយបងប្អូនប្រជាពលរដ្ឋនាំគ្នាភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយកើតឡើងទៀតដូចជា :ចោរលួច ចោរឆក់ និងចោរប្លន់ ហើយជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចហាមផ្ដាច់កុំឲ្យពលរដ្ឋជួបជុំម្ដុំគ្នាទាំងហ្វូងការពារកុុំឲ្យឆ្លងជំងឺ កូវីដ ១៩ ( COVID.19) ដល់ពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាយរៀង សូមមានវិធានការបង្រ្កាបទីតាំងបើកបនល្បែងប្រជល់មាន់ បើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះ ដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងទាន…!៕