រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា÷ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ស្រុងមកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ5ត្រង់ទីតាំងភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ដល់ មុខសួនស្ព័រ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ត្រូវបានទឹកហូរកាត់លើផ្លូវ ប្រវែង១០០០ម៉ែត្រ ។

សូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ក៍សូមមានការប្រុងប្រយ័ត្នផងដែរ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំងឱ្យបានទាន់ពេលវេលា ។
សូមអរគុណ!