ប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ ​“ មិនត្រូវទុកប្រជាជនណាម្នាក់ឱ្យមានបញ្ហា​ ដោយមិនត្រូវបានជួយសង្គ្រោះនោះទេ”

ឯកឧត្តម គួច ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ មន្រ្ដី អាជ្ញាធរក្រុង/ស្រុក កងកម្លាំងគ្រប់ប្រភេទរបស់ខេត្តព្រះសីហនុ ត្រូវត្រៀមលក្ខណៈអោយបានជាប់ជានិច្ច ក្នុងការចុះជួយដល់ក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងបញ្ហា ឬកត្តាដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាដើម ។
អាជ្ញាធរមូលដ្ឋានភូមិ ឃុំ/សង្កាត់ ត្រូវរាយការណ៍ជាបន្ទាន់ និងអោយទាន់សភាពការណ៍ពីស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាដល់ការចុះជួយទាន់ពេលវេលា និងធានាបានថា ប្រជាពលរដ្ឋគ្រប់រូបមានសុខសុវត្ថិភាព ។
ក្រៅពីការត្រៀមជួយសង្រ្គោះ ក្នុងកាលៈទេសៈចាំបាច់ ត្រូវរៀបចំស្បៀងអាហារ ចុះចែកជូនដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ដល់ខ្នងផ្ទះរបស់ពួកគាត់ផ្ទាល់តែម្ដង ហើយត្រូវធានាអោយបានថា គ្មានប្រជាពលរដ្ឋណាម្នាក់ ដែលជួបការលំបាក ហើយមិនបានទទួលការជួយពីអាជ្ញាធរនោះឡើយ ៕