ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការទូទាំងខេត្តកែប​ បានដង្ហែរអង្គកឋិនទាន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសត្ថាធម្មវិហា

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹក នេះអង្គកឋិនទាន បានដង្ហែរឆ្ពោះទៅកាន់វត្តសត្ថាធម្មវិហា​ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប​ ដោយមានការអញ្ជេីញចូលរួម​ដោយឯកឧត្តម​​ អ្នកឩកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​សប្បុរសជន​ យ៉ាងច្រេីនកុះករ​។

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការទូទាំងខេត្តកែប បានជួបជុំញាតិមិត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការចព្រះរតនត្រ័យ សមាទានសិល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅបរិវេណសាលាខេត្តកែប​ ដោយប្រមូល​ បច្ឆ័យបាន​ ​ចំនួន​ ២២២​លានរៀល ដេីម្បីប្រគេន​ និងប្រេីប្រាស់គ្រប់វត្តទាំងអស់​ ១៦​ ទូទាំងខេត្តកែប​ ។