ឯកឧត្តម វ៉ី សំណាង ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ ចំណុចគីឡូម៉ែត្រលេខ ៦៨ ៦៩

កំពង់ស្ពឺ៖នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវជាតិលេខ៤ ក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ ៦៨ ៦៩ ដែលមានកម្ពស់ ២តឹក ដោយសារតែភ្លៀងធ្លាក់ជាប់គ្នាៗ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ គឺមិនសភាពធ្ងន់ធ្ងរនោះទេ ចំណែកចរាចរណ៍នៅតែដំណើរការធម្មតានោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដីអាជ្ញាធរមូលដ្ឋានទាំង៨ ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់តាមដាន នឹងត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីត្រៀមវិធានការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ។