ពលរដ្ឋច្រើនគ្រួសារទទួលរងគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង

(បាត់ដំបង) ៖ ភ្លៀងនៅបន្តធ្លាក់នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះធ្វើឲ្យតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង ទទួលរងផលប៉ះពាល់ក្នុងនោះ មានឃុំព្រែកជីក និងឃុំបាសាក់ ។

ហើយនៅក្នុងចំណោមឃុំទាំងពីរក្នុងឃុំព្រែកជីក មានប្រជាពលរដ្ឋរងគ្រោះចំនួន ១៥៤៦គ្រូសារ ប៉ះពាល់ដំណាំស្រូវចំនួន ២៨០៩ហិកតា ,ម្នាស់ចំនួន ១៤៨ហិកតា , ដំឡូងចំនួន ៦៧ហិកតា , ពោតចំនួន ២៥ហិកតា និងដំណាំរួម ផ្សំចំនួន ៥៧ហិកតា ។

ចំណែកឃុំបាសាក់វិញ មានប្រជាពលរដ្ឋរងគ្រោះចំនួន ៣៦៩គ្រួសារ ,ដំណាំរួមផ្សំចំនួន ២១៦ហិកតា គោយន្តកន្ត្រៃចំនួន ០២គ្រឿង ,ម៉ូតូចំនួន ១៥គ្រឿង , ម៉ាស៊ីនចំនួន០៣គ្រឿង ,ដាច់ភ្លឺអាងបាសាក់ប្រហែល ៤០ម៉ែត្រ, និងងាប់សត្វគោចំនួន ០៣ក្បាល តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ទឹកជំនន់មិនត្រឹមតែវាយប្រហារស្រុករុក្ខគិរីប៉ុណ្ណោះទេ​ វាថែមទាំងលិចដល់ស្រុកសំពៅលូន​ ស្រុកភ្នំព្រឹកផងដែរ ។ នៅរសៀលនេះ​ រដ្ឋបាលខេត្តបាត់ដំបង​ ក៏បានចេញសេចក្តីប្រកាសអោយពលរដ្ឋ​ ដែលរស់នៅតាមដងស្ទឹង​ សូមអោយមានការប្រុងប្រយ័ត្នផងដែរចំពោះទឹកជំនន់នេះ ។ វត្តមានកងកម្លាំង នគរបាល អាវុធហត្ថ យោធា កម្លាំងអាជ្ញាធរ ចុះជួយបងប្អូនប្រជាពលរដ្ឋក្នុងជួបគ្រោះទឹកជំនន់នេះ ។