ពិធីប្រកាសតែងតាំមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ អធិការ អធិការរងនគរបាលស្រុកចន្ទ្រា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

នៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នាថ្ងៃទី២៥ ខែកញ្ ញា ឆ្នាំ២០២០ លោក​វរសេនីយ៍ឯក ​ថោង វណ្ណៈ ​ស្នងការរង​បានចូលរួមពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ អធិការ អធិការរងនគរបាលស្រុកចន្ទ្រា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ សម្បត្តិ អភិបាលរងស្រុកចន្ទ្រា។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង, លោកនាយ-នាយរងការិយាល័យ, លោកអធិការ-អធិការរង, លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក, លោកមេបញ្ជាការផ្នែកសឹករងស្រុក, លោកមេឃុំទាំង៦, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល, លោក លោកស្រី នាយ-នាយរងផ្នែក សរុបចំនួន ៤០នាក់៕