កាសុីណូ”ផ្លាកយីហោ 69”នៅច្រកដូង៧ដើមលេងល្បែងសុីសង ជល់មាន់ អាប៉ោង យូគី យ៉ាងពេញពេញបន្ទុកខ្មានផលរំខានពីសមត្ថកិច្ចដែលពាក់ព័ន្ធនោះឡើយ.

(ត្បូងឃ្មុំ ) : ប្រភពថ្មីៗពីប្រជាពលរដ្ឋរស់នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរាយការណ៍ឲ្យដឹងថា នៅចំណុចកាស៊ីណូច្រកដូង​៧ដើម ហៅច្រកដា មានឈ្មោះ ហេង នឹង លឹម បើកសង្វៀនបញ្ជល់មាន់ បៀអាប៉ោង យូគី​ ដំណើរការពេញបន្ទុករយៈពេលជាង១ខែមកហើយ ។

តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋបានបង្ហើបប្រាប់អ្នកសារពត៌មានយើងឲ្យ បានដឹងថា ទីតាំងបើកបនល្បែងប្រជល់មាន់ និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះ ដូចជាមិនមានឃើញអាជ្ញាធរមានសមត្ថកិច្ចចុះមកសួរនាំហើយនឹងមានវិធានការបង្រ្កាបដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាពម្ដងណានោះទេ ឬមួយដូចពាក្យបងប្អូនប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា​ : មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចជាអ្នកបើកដៃឲ្យដំណើរការបើកលេងហើយមើលទៅ បានជាបើកលេងបានយ៉ាងរំភើយ ចឹងហើយបងប្អូនប្រជាពលរដ្ឋនាំគ្នាភ័យខ្លាចថ្ងៃមុខកើតមានអំពើហិង្សាណាមួយកើតឡើងទៀតដូចជា :ចោរលួច ចោរឆក់ និងចោរប្លន់ ហើយជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចហាមផ្ដាច់កុំឲ្យពលរដ្ឋជួបជុំម្ដុំគ្នាទាំងហ្វូងការពារកុំឲ្យឆ្លងជំងឺ កូវីដ ១៩ ( COVID.19) ដល់ពលរដ្ឋ។

បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមមានវិធានការបង្រ្កាបទីតាំងបើកបនល្បែងប្រជល់មាន់និងអាប៉ោង បើកភ្នាល់លេងខុសច្បាប់ នៅភូមិខាងលើនេះផង ដើម្បីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងទាន…!៕