Latest News

អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធករណីហិង្សា រវាងឪពុក និងកូនស្រីបង្កើត នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានបញ្ជាអោយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ចុះទៅអន្តរាគមន៍ដល់ផ្ទះកើតហេតុខាងលើ ប៉ុន្តែឪពុករបស់ក្មេងស្រីបានគេចខ្លួនចេញបាត់ បច្ចុប្បន្ននគរបាលអធិការដ្ឋានក្រុងបាវិត បានហៅឪពុក ដែលបានប្រើហិង្សាលើក្មេងស្រីខាងលើ មកធ្វើការសាកសួរ និងអនុវត្តនីតិវិធីច្បាប់ ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាប !