
នាព្រឹកថ្ងៃសុក្រ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ
ថ្ងៃចេញផ្សាយៈ 09/11/2020
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ច្រាំងទន្លេវ៉ៃគោផ្នែកខាងត្បូងប្រវែង១៥៤ម៉ែត្រ តភ្ជាប់ពីខាងលិចធ្វើរួចរាល់ប្រវែង៩៧៥ម៉ែត្រ(ទំនប់តាណេង)ក្រោមអធិបតីភាព ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ស្ថិតនៅភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព នានាក្នុងខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។