នៅថ្ងៃព្រហស្បតិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

វេលាម៉ោង ០៩និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានរៀបចំការពារ និងសម្រួលសណ្តាប់ធ្នាប់ ជូនគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមកាងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈម នៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ដឹកនាំគណប្រតិភូក្រសួង និងសមាជិកក្រុមការងារចំពោះកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងប្រជុំពិភាក្សា អំពីបញ្ហាប្រឈម និងដំណោះស្រាយ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ទាប់ពីប្រជុំចប់ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានដឹកនាំគណប្រតិភូចុះត្រួតពិនិត្យ ក្នុងបរិវេណទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ផងដែរ៕