សមិទ្ធផលធំៗជាប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចជូនជាតិ និងប្រជាជនត្រូវបានកត់ត្រាទុកក្នុងដួងចិត្តរបស់ប្រជាជនដែលគ្មានអ្នកណាម្នាក់អាចមកបំភ្លៃឬបដិសេធបានឡើយ។

គណបក្សប្រជាជនកម្ពុជាបានដឹកនាំការតស៊ូសង្គ្រោះជាតិពីរ​បបប្រល័យពូជសាសន៍ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្រ្តនាថ្ងែ៧ ខែមករាឆ្នាំ១៩៧៩ ដែលធ្វើឲ្យប្រជាជនបានរស់ឡើងវិញ ហើយបាននាំមកជូនប្រជាជននូវសុខសន្តិភាព សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរដែលត្រូវបានបាត់បង់ទាំងស្រុងនៅក្នុងរបបដ៏យង់ឃ្នង)៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ។

គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រជាជាតិទាំងមូលទទួលបានសន្តិភាពពេញលេញនិងសម្រេចបាននូវការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងតាមរយះ«នយោបាយឈ្នះឈ្នះតាំងពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរស់នៅប្រកបដោយសុខុដុមរម្យនាក្រោមម្លប់សន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ព្រមគ្នានេះដែរ ប្រជាជនកម្ពុជាប្តេជ្ញាគាំទ្រ ថែរក្សាការពារដាច់ខាតនូវសុខសន្តិភាពដែលបានដោយការបូជាសាច់ស្រស់ ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

ពិសេសជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជាតែងតែនៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍន៍!
#អរគុណសន្តិភាព
#អរគុណសម្តេចតេជោហ៊ុនសែន