នាយឧត្តមសេនីយ៍ សៅ សុខា​ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម​ ១៦​ និងអាយុក្រោម​ ១៨ឆ្នាំ

(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម​ ១៦​ និងអាយុក្រោម​ ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​ ដោយក្រុម​យុវជនភ្នំពេញក្រោន​ ត្រូវប្រកួតផ្តាច់ព្រ័ត្រ​ជាមួយ​ យុវជនវិសាខា ជាលទ្ធផល​ យុវជនភ្នំពេញក្រោន​ ៣-០២ យុវជនវិសាខា។