
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បី ត្រៀម និងរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងធានាសុខភាពសាធារណៈជូនប្រជាពលរដ្ឋក្នុងអំឡុងពេលសងចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ថ្ងៃចេញផ្សាយៈ 08/13/2020
កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្ថាប័នតុលាការ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធាន ទីចាត់ការសាលាខេត្ត អភិបាលក្រុងស្រុកទាំង ៧ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ៕