
កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសឈប់សម្រាក ០៥ថ្ងៃ.
ថ្ងៃចេញផ្សាយៈ 08/13/2020
(ស្វាយរៀង)÷រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសឈប់សម្រាក ០៥ថ្ងៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ខៀវ សុខុម ស្នងការរងនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែនការងារជំនាញ លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ សរុបវត្តមាន ៤២ នាក់ ស្រី ០៤នាក់។