Latest News

ថ្ងៃព្រហស្បតិ៍​ ២រោច​ ខែស្រាពណ៌​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២០​ ពិធីប្រគល់បន្ទប់រង់ចាំក្រោយសម្រាល(ផ្ទះរង់ចាំ)​ ដែលជាអំណោយដ៏ថ្លៃថ្លា​ របស់ប្រជាជន​ និងរដ្ឋាភិបាលជប៉ុនតាមរយៈ​ គម្រោងឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន​ People’s Hope Japan(ហៅកាត់PHJ)​ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គឹមសួរ​ ភីរុណ​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម​ , លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ,លោក​ មេកាវ៉ា​ ហាជីមី​ លេខាធិការទី២​ ននៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា, លោកស្រី​ អាអូអុី​ ខាតូ​ អ្នកសម្របសម្រួលគ្រោងកូសាណូណេ​ គ្រែន​ នៅនៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា, លោកស្រី​ កាណាកុ​ អុីសុីយ៉ាម៉ា​ នាយិកាស្ដីទីនៃអង្គការមូលនិធិជប៉ុន​ PHJ ប្រចាំប្រទេសកម្ពុជា​ ស្ថិតនៅមណ្ឌលសុខភាពខ្ពបតាងួន​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។