
ទោះជារវល់ការងារយ៉ាងណា ក៏ឯកឧត្តម ស ថេត តែងតែឆ្លៀតពេលដេីម្បីចុះសួរសុខទុក្ខដោយផ្ទាល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺជានិច្ច
ថ្ងៃចេញផ្សាយៈ 08/06/2020
នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក លី ចិត្រា នាយរងផ្នែកអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោក ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ឯកឧត្តមស្នងការក៏បាននាំយកសម្ភារ: និងថវិកាមួយចំនួន ដេីម្បីជួយឧបត្ថម្ភសម្រាប់សម្រួលដល់ការសម្រាកព្យាបាលផងដែរ ។
ក្រុមគ្រួសារមន្ត្រីដែលកំពុងសម្រាក្យាបាលជំងឺបានថ្លែងអំរគុណដល់ឯកឧត្តមស្នងការតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខមន្ត្រីក្រោមឱវាទ ។
ឯកឧត្តមស្នងការតែងតែបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមមិនទុកឲ្យមន្ត្រីណាម្នាក់នៅឯការឡេីយ នៅពេលដែលគាត់មានជំងឺ គ្រោះថ្នាក់ ឬមានបញ្ហាផ្សេងៗ ៕