ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០

តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាលើបញ្ជី និងឯកសារពាក់ព័ន្ធនិងដីធ្លីក្នុងវិស័យបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកំពង់ចាម កណ្តាល និងខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារពិនិត្យ សិក្សា និង ចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាន ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំត្រយ៉ង ទីស្ដីការក្រសួងបរិស្ថាន។