
កូនឈើប្រណិត១៣០០ដើម ត្រូវបានដាំនៅក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរបុណ្យរុក្ខទិវា
ថ្ងៃចេញផ្សាយៈ 08/06/2020
ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបរិស្ថានបៃតង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងយុវជន ស.ស.យ.ក រួមគ្នាដាំកូនឈើប្រណិតចំនួន១៣០០ដើម ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខាទិវា ៩កក្កដា ឆ្នាំ២០២០។
សូមជម្រាបថា កូនឈើប្រណិតចំនួន១៣០០ដើម រួមមាន ក្រញូង ៤០០ដើម, ធ្នង់២០០ដើម, បេង ៣០០ដើម, ចន្ទគីរី ២០០ដើម, គីនីន១៥០ដើម និងក្ងោក៥០ដើម ត្រូវបានដាំលើផ្ទៃដីប្រមាណ៣.៥ហិចតា នៅតាមបណ្តោយមាត់ទន្លេសិប្បនិម្មិត និងតាមដងផ្លូវទីរួមខេត្ត ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី។