កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង 9 យ៉ាងរបស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព.

(ជ្រុងពពេល): នៅព្រឹកថ្ងៃទី២៧.០៧.២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេលបានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង ៩យ៉ាងរបស់គោលនយោបាយ”ភូមិ-ឃុំមានសុវត្ថិភាព”ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិត្រពាំងគ្រួស ជាពិសេសបានផ្សព្វផ្សាយនូវចំណុចសំខាន់ៗរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផលប៉ះពាល់នៃគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងខុសច្បាប់ អំពើលួចឆក់ប្លន់គ្រប់ប្រភេទ និងបានអប់រំណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយត្រូវចេះថែរក្សាអនាម័យជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

កិច្ចប្រជុំនោះដែរធ្វើឡើងក្រោមអធិបតីភាព៖ លោក សំ រឿ មេឃុំជ្រុងពពេល លោក មុត រុី សមាជិកក្រុមប្រឹក្សាឃុំ លោកអនុសេនីយ៍ឯក សៅ ភត្រា នាយរងប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល លោកព្រិន្ទបាលទោ ហ៊េល ឧត្តម មន្ត្រីប៉ុស្តិ៍ ដោយមានការអញ្ជើញចូលរួមពីលោក មេភូមិ អនុភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានចំនួន ២៦នាក់ស្រី ១០នាក់។