លោកជំទាវ ប៉ុក ណា​ឌី ចូលរួម​បើក​កិច្ចប្រជុំ​បូក​សរុប​ប្រចាំត្រីមាស​ទី​១​ខែ​ឧសភា​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្នាក់​ខេត្ត​

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​
​លោកជំទាវ ប៉ុក ណា​ឌី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​បើក​កិច្ចប្រជុំ​បូក​សរុប​ប្រចាំត្រីមាស​ទី​១​ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្នាក់​ខេត្ត​កិច្ចប្រជុំ​នោះ​មាន​ការចូលរួម​មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រីនគរបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើ​នាក់​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោកជំទាវ ប៉ុក ណា​ឌី បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នេះ​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ស្ត្រី កុមារ ដែល​ងាយ​រងគ្រោះ ឲ្យ​ធានា​បាន​ការ​ចំណាកស្រុ​ក​ទៅ​ធ្វើការ​នៅ​ក្រៅ​ស្រុក​ប្រកប​ដោយ​សុ​វត្តិភាព និង​ធ្វើ​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​លើ​កុមារ ដូចជា​ក្នុង​សិប្បកម្ម​ឡឥដ្ឋ ការដ្ឋាន​សំណង់ កន្លែង​លាង​រថយន្ត ម៉ូតូ អូសរ​ទះ និង​សហការ​ជាមួយ​អង្ការ​ដៃគូ និង​អង្ការ​ពាក់ព័ន្ធ​ដើម្បី​ជួយ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ងាយ​រងគ្រោះ សង្គ្រោះ​កុមារ​ឲ្យ​រួចផុត​ពី​ពលកម្ម​ធ្ងន់ធ្ង ដោយ​មួយចំនួន​បាន​បញ្ជូន​ឲ្យបាន​ចូលរៀន​នៅ​តាម​សាលា និង​មួយចំនួន​នៅ​តាម​សាលា​វិជ្ជា​ជី​វះ​ជាដើម​។​

​លោកជំទាវ ប៉ុក ណា​ឌី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​អំ​ព​ជួញដូរ​មនុស្ស​និង​គេង​ប្រវ័ញ្ច​លើ​មនុស្ស​គ្រប់រូប លើ​កុមារ ស្ត្រី ជា​មនុស្ស​ឧក្រិដ្ឋ ដែល​ច្បាប់​មិន​អាច​អត់អោន​ឲ្យបាន​ឡើយ ។ លោកជំទាវ ប៉ុក ណា​ឌី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា បទល្មើស​ជួញដូរ​មនុស្ស​ក្នុង​ពេល​កន្លងមក​គឺជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​កាន់តែ​ស្រួចស្រាវ​និង គ្រោះថ្នាក់​បំផុត​របស់​ម​នុស្ស​ជាតិ​ជា​ពិសេស​ក្នុងចំណោម​ពលករ​ទេ​សន្ត​ប្រវេសន៍​ដែល​បាន​ចាកចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​និង​ជនភៀសខ្លួន​ទាំងចាស់ទាំងក្មេង​ប្រុស​ទាំង​ស្រី​ដោយ​មិន​រើសមុខ​និង​គ្មាន​មនុស្សធម៌​ឡើយ ។​

​លោកស្រី ប៉ុក ណា​ឌី​បាន​បញ្ជាក់ទៀតថា ជនល្មើស​ការជួញដូរ​មនុស្ស​កាន់តែ​ព្រហើន​មាន​ល្បិច​កាន់តែ​ខ្ពស់ មាន​បណ្ដាញ ប្រទាក់ក្រឡា​គ្នា​កាន់តែ​ស្មុកស្មាញ​ឆ្លងដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​និង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​កាន់តែ​ទំនើប​ដែល​បង្ករ​ការលំបាក​ដល់​សម្ថកិច្ច​និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​នានា​បង្ក្រាប​និង​ផ្ដន្ទាទោស​ជនល្មើស​ឲ្យមាន​ប្រសិទ្ធភាព​ទៀតផង​។ ក្នុងនោះ​លោក​ទំ​ទាវ ប៉ុក ណា​ឌី បាន​គាំទ្រ​ការ​ធ្វើ​ទេ​សន្ត​ប្រវេសន៍​ដោយ​ស្របច្បាប់​និង​មាន​របៀបរៀបរយ​តែ​ក៏​ត្រូវ​រក្សា​តុល្យភាព​នៃ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ដែល​ជា​សេចក្ដីត្រូវការ​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ​ផង​ដែរ​ដោយ​លើកកម្ពស់​លើ​វិស័យ ទេសចរណ៍ កសិកម្ម សំណង់​ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម សិប្បកម្ម និង​ពានិជ្ជកម្ម​ជាដើម​។​ហើយ​ជីវភាព​កម្មករ​កាន់តែ​ប្រសើរ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល​បាន​លើកកម្ពស់​សិទ្ធិ និង​អត្ថប្រយោជន៌​ស្រប​ច្បាប់​ជាច្រើនដ​ល់​ក​ម្មករ កម្ម​ការ​នី ដូច​ជា​ការលើកកម្ពស់​លក្ខខ័ណ្ឌ​ការងារ​សមស្រប​ការតម្លើងប្រាក់បៀវត្ស និង​ការផ្ដល់​ប្រាក់​សោធន​និវត្តន៌​ផងដែរ​។​

​លោកស្រី ប៉ុក ណា​ឌី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​រដ្ឋបាល​ខេត្ត​បាន​ដាក់​វិធានការ​ជា​យុទ្ធសាស្ត្រ ៤​យ៉ាង​មាន​ការងារ​បង្កា​រទប់​ស្កាត់ កិច្ចការពារ​ជនរងគ្រោះ ការអនុវត្ត​ច្បាប់ និង​ការពង្រឹង​កិច្ចសហការ​ក្នុង​ការរៀបចំ​និង​ជម្រុញ​ការអនុវត្ត​ច្បាប់​គោល​នយោបាយ​នានា​ជាដើម​៕