
នៅព្រឹកថ្ងៃច័ន្ទ 15 រោចខែអាសាឍឆ្នាំជូតទោស័កពុទ្ធសករាជ2564ត្រូវនឹងថ្ងៃទី ២០.ខែកក្កដា.ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេល បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង ៩យ៉ាងរបស់គោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”.
(ស្រុករំដួល) ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេលបានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិរបស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 9 យ៉ាងជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិព្រះអង្គកែវ។
ក្នុងកិច្ចប្រជុំនោះ ជាពិសេសបានផ្សព្វផ្សាយនូវចំណុចសំខាន់ៗរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផលប៉ះពាល់នៃគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានអប់រំណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យបានត្រឹមត្រូវ ហើយត្រូវចេះថែរក្សាអនាម័យជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ។
កិច្ចប្រជុំនោះដែរធ្វើឡើងក្រោមអធិបតីភាព៖ លោក មុត រុី សមាជិកក្រុមប្រឹក្សាឃុំជ្រុងពពេល លោកអនុសេនីយ៍ឯក ហាស់ សារិទ្ធនាយប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល លោកព្រិន្ទបាលទោ ហ៊េល ឧត្តម មន្ត្រីប៉ុស្តិ៍ ដោយមានការអញ្ជើញចូលរួមពី លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋសរុបវត្តមានចំនួន ២២នាក់ ស្រី ០៦នាក់។