​នាយ​ឧត្តមសេនីយ៍ សៅ សុខា រួម​ជាមួយ​ក្រុម​ការងា​រ​សាខា​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅតាម​បណ្តា​ឃុំ ក្នុងស្រុក​រមាស​ហែក

ស្វាយរៀង​៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង រួម​ជាមួយ​ក្រុម​ការងា​រ​សាខា​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ធ្វើឱ្យ​រង​ការខូចខាត​ផ្ទះសម្បែង​នៅតាម​បណ្តា​ឃុំ​មួយចំនួន​ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​៕