នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែអាសាឍ​ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ ខ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ច​ប្រជុំត្រួតពិនិត្យ​ពិភាក្សាឆ្លងរបាយការណ៍​ និងវីដេអូ​ឯកសារ​ ស្តីពីវឌ្ឍនភាព និងទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទាំង៥​ ចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

កិច្ចប្រជុំនេះ​ ជាលេីកទី២ហេីយដែលបានពិភាក្សា​ និងសម្រេចនៅថ្ងៃនេះ​ ទៅលើរបាយការណ៍​ វីដេអូ​ឯកសារ​ ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្វាយរៀង ដេីម្បីត្រៀមសម្រាប់សន្និសិទសារព័ត៌មាននៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។