ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​កម្មករ កម្មការិនី ដែល​រងគ្រោះ​ដោយសារ​ឧបទ្ទវហេតុ​បាក់ស្រុត​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​បងប្អូន​កម្មករ កម្មការិនី ដែល​រងគ្រោះ​ដោយសារ​ឧបទ្ទវហេតុ​បាក់ស្រុត​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម វ៉ី សំណាង បាន​បង្ហាញ​នូវ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត និង​សូម​បួងសួង​ឲ្យដឹង វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងអស់​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​ជូនពរ​ដល់​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំងអស់ ឆាប់​បាន​ជាសះស្បើយ​កុំបី​ខាន​។​

​ក្នុងឱកាស​ចុះ​សាកសួរ​សុខទុក្ខ​នេះ​ផងដែរ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង ១​នាក់ ថវិកា ១០​ម៉ឺន​រៀល និង ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត ក្នុង ១​នាក់ ថវិកា ២០​ម៉ឺន​រៀល ។​