ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក វន វី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជាគ្រូឧទ្ទេស សម្រាប់វគ្គបណ្តុះបណ្តាល ស្តីពី ការផ្តល់សេវាសាធារណ:ប្រកបដោយគណនេយ្យភាព និងការឆ្លើយតបទៅនឹងតម្រូវការយេនឌ័រ នៅនាយកដ្ឋានសុច្ចរិតភាព ក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី តំណាងអង្គការតម្លាភាពកម្ពុជា ប្រធាន អនុប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទែ និងសិក្ខាកាមមកពី៧ នាយកដ្ឋាន សរុបចំនួន៣៧រូប។

កម្មវិធីនេះសហការរៀបចំដោយក្រសួងមហាផ្ទៃនិងអង្គការតម្លាភាពកម្ពុជា គាំទ្រហិរញ្ញវត្ថុដោយ សហភាពអុឺរ៉ុប ស៊ុយអែត។