
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២០ របស់ គ.ខ.ប.ជ
(ស្វាយរៀង): នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារះ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២០ របស់ គ.ខ.ប.ជ និងមានការចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរង ក្រុង-ស្រុក លោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិកលេខាធិការដ្ឋានខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អធិការនគរបាល អង្គការដៃគូពាក់ព័ន្ធនានាជាច្រើនរូបទៀត។
លោកជំទាវអភិបាលរងខេត្តមានប្រសាសន៍ថា: ដោយមានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត និងជាប្រធាន គ.ខ.ប.ជ ធ្វើអោយលេខាធិការដ្ឋានខេត្ត ក្រុមការងារ ទាង០៦ និងស្រុក/ក្រុង បានសហការជាមួយអង្គការដៃគូចុះធ្វើការផ្សព្វផ្សាយច្បាប់បង្ក្រាបអំពើរជួញ ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុក និងកិច្ចគាំពារកុមារដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានសម្រេចបានលទ្ធផលល្អប្រសើរ។
លោកជំទាវបន្តថា: ចំណុចសំខាន់ៗដែលធ្វើឲ្យការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានដំណើរការ ល្អ ក៏ដោយសារចូលរួមពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលខិតខំបន្តការយកចិត្តទុកដាក់ក្នុងការ ពិនិត្យមើលទៅលើយន្តការនៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តលិខិតបទដ្ឋាន គតិយុត្ត និងគោលនយោបាយយុទ្ធសាស្ត្រនានាក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងមានផែនការសកម្មភាពស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន ដោយប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដើម្បីជំរុញផែនការសកម្មភាពអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។
លោកជំទាវបន្ថែមថា: អំពើជួញដូរនេះ បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីតាមដាននូវសកម្មភាពបទល្មើសជួញ ដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេស ជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរ មនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់៕